អំពីយើង

សួស្តីអ្នកទាំងអស់គ្នា!!

នៅថ្ងៃនេះខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការចែករំលែកនូវកម្មវត្ថុទាំង​ឡាយ​ដែល​ទាក់​ទង​នឹងបងនិសា (កញ្ញា សុគន្ធ និសា)។​ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាងាយស្រួលក្នុងការតាមដាននូវសកម្មភាព ព័ត៌មាន​ និង អាចទទួលដឹងនូវអ្វីដែលបងនិសាចង់ចែករំលែកដល់អ្នកទាំ​ងអស់គ្នា។

គេហទំព័រនេះ ត្រូវបានដាក់ឈ្មោះថា Sokun Nisa World (ពិភពរបស់សុគន្ធ​និសា) ដោយសារយើងមានបំណងដាក់បញ្ចួលនូវរាល់ឯកសារដែលទាក់ទង នឹងបងនិសា ដែលនឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា​អោយ​ផ្តោត​ទៅលើ​តែ កញ្ញា សុគន្ធ និសាតែម្នាក់គត់។

ខ្ញុំពិតជាស្រលាញ់ និងគាំទ្របងនិសាយ៉ាងពេញទំហឹង តាំងពីពេល​ដែលខ្ញុំ​បាន​ឃើញពី​ទេពកោសល្យរបស់គាត់ រហូតដល់ពេលដែល​ខ្ញុំបានដឹង​ពី​អត្តចរិតខាងក្រៅរបស់គាត់។ បងនិសាពិតជាមិនដែលធ្វើអោយខ្ញុំ និងអ្នក​គាំទ្រដទៃខកបំណងនោះទេ។

នៅពេលដែលខ្ញុំ និងអ្នកគាំទ្រដទៃទៀត ទៅធ្វើការគាំទ្រ​គាត់ដល់កន្លែង​ប្រគុំ​តន្ត្រី កន្លែងថត​វីដេអូ បងនិសាតែងតែផ្តល់ការព្រួយបារម្ភ និងយកចិត្តទុកដាក់​ចំពោះ​យើង​ជានិច្ច។ បងនិសា​​មិនដែលត្អូញត្អែរ រឺទាមទារអ្វីពីពួកយើងនោះ​ទេ។ បងនិសាមិនដែលធុញទ្រាន់នឹងពួកយើង​បើទោះបីជាការងារមមាញឹក អស់កម្លាំង រឺស្មុគស្មាញយ៉ាងណា ក៏គាត់នៅតែព្យាយាម ផ្តល់អោយពួកយើង នូវអ្វីដែលពួកយើងចង់បាន មានដូចជា ទេពកោសល្យ ការថតរូបអនុស្សាវរីយ៍ ហើយជួនពេលខ្លះបងនិសាធ្វើការសំណេះសំណាលលេងសើច​ជាមួយពួក​យើង ដោយមិនចេះប្រកាន់ឬកដែលធ្វើអោយពួកយើងមានការ​សប្បាយ​រីករាយ​​ជាខ្លាំងនៅរាល់ពេលដែលពួកយើងបានជួបគាត់។

ដោយសារទឹកចិត្តពីនិមិត្តរូបដ៏ល្អបែបនេះហើយទើបជំរុញទឹកចិត្តពួកយើងអោយខិតខំធ្វើការ​គាំទ្រទាំងតាមរយៈការធ្វើសកម្មភាពដោយផ្ទាល់ និងតាមរយៈការបង្កើត Website នានា ដូចជានៅលើទំព័រ Facebook ​(Sokun nisa, Sokun Nisa Is Our Idol, Sokun Nisa FanclubNop Bayyareth and Sokun Nisa) ទំព័រ Youtube (KhannorySNFC’s Channel, fansokunnisa1’s Channel, SokunnisaWorld’s Channel) ទំព័រ My Space, Hi5 និង​ WordPress (fansokunnisa1, sokunnisaqueensnfc)ហើយក៏ដូចជាគេហទំព័រ sokunnisaworld.wordpress.com នេះជាដើម។​ មិនតែប៉ុណ្ណោះក្រុមរបស់យើងខ្ញុំ (SNFC = Sokun Nisa Fanclub)​ នៅមានគំរោងជាច្រើនបន្តបន្ទាប់ទៀត ដែលនឹងចេញជារូបរាងនាពេលខាងមុខនេះ ដើម្បីនិមិត្តរូបរបស់ពួកយើង។

ជាចុងក្រោយនេះ យើងក៏សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកយើងធ្វើការងារជាច្រើន ដើម្បីបងនិសា ក៏ពួកយើងត្រូវតែឆ្លៀតពេលយកចិត្តទុកដាក់ក្នុងការសិក្សាផងដែរ។ ម៉្យាងវិញទៀត ការធ្វើសកម្មភាពគាំទ្រទាំងនេះក៏ផ្តល់ផលប្រយោជន៏អោយពួកយើង មិនតិចដែរ ដូចជា អោយពួកយើងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ចំណេះដឹងផ្នែកភាសា​អង់គ្លេស ការធ្វើការងារជាក្រុម ក៏ដូចជាចំណេះដឹងក្នុងការចាត់ចែងពេលវេលាជាដើម។

ពួកយើងចង់ឃើញអ្នកទាំងអស់គ្នានៅលើគេហទំព័រនេះ!!!

ពួកយើងចង់ដឹងពីយោបល់របស់លោកអ្នកមកលើគេហទំព័រនេះ!!!

សូមអរគុណចំពោះការតាមដានរាល់ការងាររបស់ពួកយើង!!!

សូមសំណាងល្អ គ្រប់ពេលវេលា។

សរសេរដោយ Nory

Advertisements

3 responses to “អំពីយើង

  1. This is a very good website for Bong Nisa..
    I’m not different from you guys..i like her since i was young till now.She is my favorite singer.
    I like the way she looks and the way she is..she is the most pretty singer in Cambodia. I would like to see any update from Bong Nisa such as music, photos and any thing that relate to her.
    Finally, i would like to thanks to you guys. You have done a very good job with a lot of effort. Bong Nisa must be so proud and happy.

    Good luck!! 🙂
    From: ING

  2. Can you post more of her new songs please?
    I very like her new songs, especially the meaning in the songs..
    Rom lirk pheap Pha aem la haem kom dor ka chhiur chab is a good song.
    Also can u please enable me to download it? I’m waiting to get it.
    Thx u so much.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s