ជីវប្រវត្តិ

បងនិសាមានស្រុកកំណើតនៅខេត្តក្រចេះមានអាយុ២៩ឆ្នាំជាកូន
ទី២ក្នុងគ្រួសារ (ប្រុស២ស្រី១) រៀនត្រឹមវិទ្យាល័យ។ ឪពុកឈ្មោះ ប៊ូ
សុផារ៉ាត់ អតីតប្រធានតុលាការខេត្តក្រចេះ (ស្លាប់) ។ ម្តាយឈ្មោះ
គីម លីន (មេផ្ទះ) ។ ឪពុកបានស្លាប់ពេលបងនិសាមានអាយុ១២ឆ្នាំ។
 បងនិសាបានប្តូរការសិក្សារួមទាំងម្តាយមីងនៅជាមួយឪពុកធំនៅឯ
ជាយក្រុងក្នុង ឃុំព្រែកលាភ។ បងនិសាបានការសិក្សានៅបឋមសិក្សា
ឫស្សីកែវដោយដើរមកកាន់សាលារៀន។ សំរាកពីការសិក្សាបងនិសាជួយ
លក់បាយម្ហូបឪពុកធំ។ ៨ឆ្នាំក្រោយមក ស្របពេលម្តាយមីងមានផ្ទៃពោះ
មិនអាចធ្វើការធ្ងន់បានបងនិសាក៏សំរេចចិត្តត្រលប់ទៅខេត្តក្រចេះវិញ។
 ការត្រលប់មកដល់ទឹកដីកំណើត បងនិសាបានប្តូរមករៀននៅ
វិទ្យាល័យព្រះមហាក្សត្រីតាយ៉ានីកុសមះខេត្តក្រចេះ។

ចេញពីការសិក្សាបងនិសាបានរុញរទេះមានតុកៅអីដើម្បីទៅលក់បុកល្ហុង
ទឹកក្រឡុក ក្បែរកំពង់ផែនៅមាត់ទន្លេ។ នៅឆ្នាំ១៩៩៩ម្តាយមីងបងនិសា
ដឹងថាទូរទស្សន៏បាយ័នបានរៀបចំកម្មវិធីប្រលងចំរៀង ដោយគាត់គិតថា
បងនិសាចូលចិត្តច្រៀងតាំងពីក្មេងគាត់ក៏ជំរុញបងនិសាអោយទៅប្រលង
នៅឯទីក្រុងភ្នំពេញ លទ្ធផលចុងក្រោយជាប់ជំរើស១០នាក់។

ចុងឆ្នាំ១៩៩៩នៅខេត្តក្រចេះបានរៀបចំកម្មវិធីប្រលងចំរៀងឆ្លង
សហស្សវត្ស បងនិសាបានចូលទៅប្រលងដោយសេចក្តីក្លាហាន
លទ្ធផលចុងក្រោយទទួលបានចំណាត់ថ្នាក់លេខ១។

ក្រោយពីប្រលងជាប់ក្រុមតន្ត្រីមន្ទីរវប្បធម៍និងក្រុមតន្ត្រីផ្សេងៗទៀត
នៅខេត្តក្រចេះបានអញ្ចើញបងនិសាច្រៀងជាប្រចាំ។៩ខែក្រោយ
មកបងនិសាបានត្រូវម្តាយ ហៅមករស់នៅជាមួយពុកធំវិញនៅឯទីក្រុង
ភ្នំពេញ ។ ការត្រលប់មកសារជាថ្មីបងនិសាក៏ត្រូវបានភោជនីយដ្ឋាន
ហង្សនាគហៅទៅច្រៀងប្រចាំនៅទីនោះ។

ដើមឆ្នាំ២០០១បងនិសាបានចាកចេញពីខេត្តក្រចេះឆ្ពោះមកកាន់ខេត្ត
ស្ទឹងត្រែង បានចូលច្រៀងប្រចាំសណ្ឋាគារ និងភោជនីដ្ឋាន សុខសម្បត្តិ
ទីរួមខេត្តស្ទឹងត្រែង។ ២ឆ្នាំក្រោយមកបងនិសាក៏បានត្រលប់មកភ្នំពេញ
វិញ ដោយទទួលការងារជាបុគ្គលិកផ្នែកគិតលុយនៅសណ្ឋាគារសាន់វ៉េ។
ដោយពេលនោះបងនិសាច្រៀងនៅផលិតកម្មស្ទឹងសង្កែ និងធ្វើការផង
បន្ទាប់ពីការងារសិល្បះកាន់តែមមារញឹក បងនិសាក៏ឈប់ពីការងារដោយ
ទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំផលិតកម្មរស្មីហង្សមាស។
 បងនិសាក៏បានចូលច្រៀងប្រចាំផលិតកម្មរស្មីហង្សមាសចាប់តាំងពីដើម
ឆ្នាំ២០០៧រហូតដល់ខែវិច្ឋិកា ឆ្នាំ២០១១។

បន្ទាប់ពីបញ្ចប់កុងត្រាពីផលិតកម្មរស្មីហង្សមាស បងនិសាបានសម្រេច
ចិត្តផ្លាស់ប្តូរផលិតកម្ម ដោយមកច្រៀងនៅផលិតកម្មទីក្រុងភាពយន្ត
(Town Production) វិញ រហូតមកដល់បច្ចុប្បន្ន។ បទដំបូងរបស់គាត់
ក្នុងផលិតកម្មថ្មីនេះ ហើយដែលទទួលបានជោគជ័យខ្លាំងជាងគេគឺបទ
បងនឹកគេដល់ថ្នាក់ចង់ឈឺ និងវីដេអូចម្រៀងដែលល្បីបំផុតក្នុង Album
 ចម្រៀងរបស់គាត់គឺបទ ឈឺយ៉ាងនេះហេតុអ្វីខ្ញុំមិនស្លាប់ទៅ។ បងនិសា
បានបង្ហាញមុខដំបូងក្នុងផលិតកម្មថ្មីនេះនៅលើស្ថានីយទូរទស្សន៍អាស៊ី
អាគ្នេយ៍តាមរយៈការប្រគុំតន្ត្រី SEATV Super Concert ក្នុងថ្ងៃបុណ្យនៃ
សេចក្តីស្រលាញ់ ១៤ កុម្ភៈ ២០១២ ជាមួយនឹងដៃគូថ្មីគឺបង ករុណា ពេជ្រ
 ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករហួសកំនត់ពីសំណាក់ទស្សនិក
ជនរាប់ពាន់នាក់នៅក្នុងStudioប្រគុំតន្ត្រី។

ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំដដែល បងនិសាត្រូវបានក្រុមហ៊ុនសប្បាយ (Sabay)
 អញ្ជើញអោយចូលរួមជាកិត្តិយសជាមួយសិល្បៈករ សិល្បៈការិនីរាប់ពាន់
នាក់ នៅសាលមហោស្រពកោះពេជ្រ ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាណា
ចក្រតារា។ ដោយស្របទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់គាត់
បងនិសាបានទទួលពានរង្វាន់តារាចម្រៀងឆ្នើមផ្នែក តារាចម្រៀងស្រីដាក់
មនោសញ្ចេតនាបានល្អបំផុតប្រចាំឆ្នាំ (The Best Romantic Female Singer
 of the Year)។

នៅខែកុម្ភៈឆ្នាំ ២០១២ នេះផងដែរ បងនិសាបានបន្តកុងត្រាជាលើកទីពីរ
ជាមួយនឹងផលិតផលអេឡិចត្រូនិចម៉ាក SAMSUNG ដែលបច្ចុប្បន្នបង
និសាក៏មានឋានៈជា អគ្គរាជទូតSAMSUNG (SAMSUNG Product
Ambassador) ព្រមទាំងមានការមមាញឹកជាខ្លាំងជាមួយហ្នឹងការប្រគុំតន្ត្រី
តាមខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងរាជធានីភ្នំពេញ។

សរសេរដោយ  Aknuch ឆ្នាំ ២០១០

កែសម្រួលដោយ Nory ឆ្នាំ ២០១២

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s